+(855)92 64 01 62 jobs@morninghr.com

គន្លឹះសំខាន់ៗដើម្បីបន្ថយកំហឹង នៅក្នុងកន្លែងធ្វើការ

គន្លឹះសំខាន់ៗដើម្បីបន្ថយកំហឹង នៅក្នុងកន្លែងធ្វើការ


    ភាព​ជោគជ័យ​កើតឡើង​បាន​ លុះត្រា​តែអ្នក​អាច​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន​យ៉ាងល្អ​។ បើ​សិន​ជាលោក​អ្នក​មិន
​អាច​ធ្វើ​វាបាន​ដោយ​ជោគ​ជ័យ​ទេ​នោះ​លោក​អ្នក​នឹង​មាន​បញ្ហា​ជា​មិនខាន។​ខាង​ក្រោម​នេះ​គឺ​ជាគន្លឹះ​ខ្លះៗ​សម្រាប់​អ្នក​
ដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍​ឱ្យ​បានល្អ​ ជា​ពិសេសគឺ​ នៅ​ពេល​ដែល​លោក​អ្នក​មាន​កំហឹង៖

១. បោះ​​ជំហាន​​មក​​ក្រោយ​​០១ជំហាន​​
    សូម​​អ្នក​មើល​​ឱ្យឃើញថា​​ ស្ថាន​​ភាព​​ទាំង​​មូល​​នោះ​​មិន​មែន​​ជារឿង​​ផ្ទាល់​​របស់​​អ្នក​​តែម្នាក់​នោះ​​ទេ​​។ សូម​​អ្នក​​សន្មត់​
ថា ​​អ្នក​គឺ​​ជា​តំណាង​​ឱ្យខ្លួន​​អ្នក​​ផ្ទាល់​​ រួច​​ហើយ​​ត្រូវ​​មើល​​ឱ្យ​​ឃើញ​​នូវ​​បញ្ហា​​នោះ​​តាម​រយៈ​​គំនិត​​ ទស្សនៈ​​មួយដ៏​​ត្រឹម​ត្រូវ​​។
ការ​​ប្រតិកម្ម​​ដោយ​​កំហឹង​ ​គឺមិន​​ដែល​​អាច​​ដោះ​​ស្រាយ​​បញ្ហា​​បាន​ឡើយ​ ​គឺមាន​​តែ​ការ​​បំផ្លាញ​​ខ្លួនឯង។​
២. ត្រូវ​ជាមនុស្ស​ដែល​មាន​ហេតុផល
    នៅ​ពេល​ដែល​មាន​អ្នកដទៃ​ស្រែក​ខ្លាំងៗ​ដាក់​អ្នក ​លោក​អ្នកត្រូវ​តែដក​ដង្ហើម​ឱ្យបានធំ ​រក្សាភាព​ស្ងប់​ស្ងាត់​ ហើយ
​ឆ្លើយតប​ទៅវិញ​ប្រកប​ដោយ​ភាពទន់ភ្លន់​ និងប្រកាន់​ខ្ជាប់​នូវហេតុ​ផល​ក្នុង​ការ​ដោះ​ស្រាយបញ្ហា។ ​
៣. គិត​ដោយ​ប្រុង​ប្រយ័ត្ន​មុន​ពេល​និយាយ​
    សូម​ចងចាំថា ​នៅពេល​ដែល​អ្វីមួយ​បានចេញ​ពីមាត់​របស់​អ្នក​ហើយ ​អ្នកមិន​អាច​លេប​វាចូល​ទៅវិញ​បានឡើយ​។
ដូច្នេះ​ហើយ​ សូមកុំ​ឱ្យកំហឹង​របស់​អ្នកធ្វើ​ឱ្យច្រាល​ពាក្យមិន​ល្អចេញ​មកឱ្យ​សោះ​ ព្រោះវា​អាចនឹង​ក្លាយ​ទៅជាបញ្ហា​
សម្រាប់​អ្នកក្នុង​រយៈ​ពេល​យូរជា​មិនខាន។ ​
៤. កុំទទួល​យក​តែម្នាក់​ឯង​
    សហគ្រិន​ទាំងឡាយ​តែងតែ​បានយល់​ដឹងយ៉ាង​ច្បាស់​អំពី​ជំនួញ ​និងភាពជោគ​ជ័យ​របស់​ពួកគេ​។ ប៉ុន្តែ​បញ្ហា​នោះថា
​ពួកគេ​អាចនឹង​មាន​មោទនភាព​តែម្នាក់ឯង​ ក្នុងពេល​ដែល​ពួកគេ​ទទួល​បានភាព​ជោគ​ជ័យ ​ហើយ​បែរជា​ស្ដីបន្ទោស​នៅ​
ពេល​ដែល​ក្រុមហ៊ុន​មាន​បញ្ហាលំបាក​។
៥. ដើរ​ចេញ​
    បើ​សិន​ជាអ្នកដឹងថា ​ស្ថានភាព​នេះ​បាន​បង្ខំ​អ្នក​ឱ្យទ្រាំ​លែង​បាន​ហើយ ​សូម​អ្នក​ដើរ​ចេញ​ទៅ​ឆ្ងាយ​មួយ​រយៈ​សិន​ចុះ​
ចាំដល់​ពេល​អ្នក​បាន​ធូរ​ស្បើយ​ក្នុងចិត្ត​ហើយ ​ចាំត្រឡប់​មក​ដោះ​ស្រាយ​វិញ៕ ​