+(855)92 64 01 62 jobs@morninghr.com

៣សំណួរនេះសួរខ្លួនឯង ដើម្បីការងារល្អៗនឹងរត់មករកអ្នកដោយឯកឯង

៣សំណួរនេះសួរខ្លួនឯង ដើម្បីការងារល្អៗនឹងរត់មករកអ្នកដោយឯកឯង


មុននឹងផ្សងរកការងារ ល្អៗ ដែលអ្នកពេញចិត្ត អ្នកគួរសួរសំណួរទាំងនេះទៅខ្លួនឯង ជាមុនសិន។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

.  តើអ្នកចង់ធ្វើអ្វី៖ មុនគេបង្អស់ អ្នកគួរសួរខ្លួនឯង ថា តើអ្នកចង់ធ្វើអ្វីឲ្យប្រាកដ? តើវានោះជាអ្វីទៅ? បន្ទាប់មក កត់ត្រាវាទុក ឲ្យបានច្រើន តាមតែអាចធ្វើទៅបាន រួចស្វែងរកគំនិតគន្លឹះដែលអ្នកគិតថា ល្អឥតខ្ចោះជាងគេ។

 

. តើអ្នកសម្រេចវាដូចម្ដេច៖ តើអ្នកមានវិធានការយ៉ាងណាខ្លះ ដែលអ្នកគ្រោង នឹងធ្វើវា? តើអ្នកមានផ្លូវងាយស្រួល ណាខ្លះ ដើម្បីសម្រេចកិច្ចការទាំងនោះ? ប្រសិន បើអ្នកមានផ្លូវ ដ៏ងាយស្រួល ដើម្បីដើរ ខណៈដែលអ្នកដទៃ មិនមាននោះ អ្នកនឹងឆាប់ទទួលបានការងារដែលអ្នកចង់បាន ដោយមិនបារម្ភ។

 

. តើអ្នកទទួលស្គាល់ការពិតឬ ទេ៖ មនុស្សដែលជោគជ័យ តែងធ្វើអ្វីដែលអ្នកដទៃ មិនចង់ធ្វើ។ ទោះបីពួកគេធ្វើការងារមួយ ដែលពួកគេពេញចិត្ត ហើយ តែពេលខ្លះក៏នៅមាន ឱកាសជួបការងារដែលអ្នកមិនពេញចិត្ត ផងដែរ។ ដូចជាអ្នកចង់ធ្វើការងារណាដែលគ្មានមនុស្សច្រើនជុំវិញ តែអ្នកមិនអាចជៀសរួចទេ ព្រោះ ត្រូវទៅជួបអតិថិជន ។ ដូចនេះ អ្នកត្រូវ រៀនទទួលស្គាល់ការពិត មិនថា ការងារដូចម្ដេច ទេ អ្នកគប្បីហ៊ានពុះពារ ទៅមុខ ទើបបានសម្រេច៕

កែសម្រួលដោយ MorningHR.com

ប្រសិនបើលោកអ្នកមានអត្ថបទថ្មីៗល្អៗទាក់ទងនឹងវិស័យការងារសូមអញ្ជើញផ្ញើអត្ថបទទាំងនោះទៅកាន់អ៊ីម៉ែល morninghr1@gmail.com
សូមអរគុណចំពោះការចែករំលែកចំណេះដឹងរបស់អ្នកជូនដល់មហាជន។