+(855)92 64 01 62 jobs@morninghr.com

ការជ្រើសរើសពណ៌នៃកាបូបលុយអាចនាំលាភសំណាងតាមរយៈថ្ងៃដែលអ្នកបានកើត

ការជ្រើសរើសពណ៌នៃកាបូបលុយអាចនាំលាភសំណាងតាមរយៈថ្ងៃដែលអ្នកបានកើត


អ្នក​ធ្លាប់​សង្កេត​ឃើញទេថា នៅពេលដែល​អ្នក​ប្រើ​កាបូប​លុយ​ចាស់ លុយ​ហូរ​ចូលមក​យ៉ាងច្រើន តែ​នៅពេលដែល​អ្នក​ប្តូរ​កាបូប​លុយ​ថ្មី លុយកាក់​មិនសូវ​ជា​ហូរ​ចូល​និង​មិន​សូវ​សល់​ដូច​មុន​ទេ ។ ទាំងអស់នេះ​ទាក់ទិន​នឹង​ពណ៌​របស់​កាបូប​នាំ​លាភ​សំណាង​ដែល​អ្នកគួរស្វែងយល់​ឬ ផ្លាស់ប្តូរ​ពណ៌ កាបូប​លុយ​របស់​អ្នក ដើម្បី​នាំ​លាភសំណាង​ចូលមក​វិញ​ ។

អ្នក​កើត​ថ្ងៃ​ចន្ទ​
​ពណ៌​កាបូប​ដែល​សម​នឹង​អ្នក គឺ​ពណ៌​ត្នោត​(​ស្ករ​) និង​ពណ៌​ស្វាយ ។ ចំណែកឯ​កាបូប​ដែល​ធ្វើ​ពី​ស្បែក​សត្វ ឬ​កាបូប ពណ៌​ក្រហម​មិនគួរ​ប្រើ​ទេ ព្រោះ​ពេលដែល​អ្នក​ប្រើ​ទៅ​អាចធ្វើ​ឱ្យមាន​បញ្ហា​ខាង​លុយកាក់ ។​
អ្នក​កើត​ថ្ងៃ​អង្គារ​
​ពណ៌​កាបូប​ដែល​សមស្រប​សម្រាប់​អ្នកមាន​៣​ពណ៌ គឺ​ពណ៌​ទឹកក្រូច ពណ៌​ផ្កាឈូក និង​ពណ៌​ការ៉ុត ដែល​សុទ្ធតែជា ពណ៌​ស្រស់ និង​ពណ៌​ភ្លឺ​ទាំងអស់ ។ ឯ​កាបូប​ពណ៌​ត្នោត ពណ៌​ស្រអាប់ ឬ​កាបូប​ដែល​ធ្វើ​ពី​ស្បែក​សត្វ​មិនបាន​ជួយ បង្កើត​ប្រាក់ចំណូល​របស់​អ្នក​នោះទេ ។​
អ្នក​កើត​ថ្ងៃ​ពុធ​
​អ្នក​គួរ​ជ្រើស​ពណ៌​ដែល​លើកខ្លួន​អ្នក ដូចជា​ពណ៌​បៃតង និង​ពណ៌​ត្នោត ។ ចំណែក​កាបូប​​ពណ៌​ខ្មៅ​និង​ពណ៌​ផ្កាឈូក ចាស់ មិនគួរ​ប្រើ​នោះទេ ។ ចំពោះ​កាបូប​ប្រភេទ​ស្បែក​​សត្វ គួរ​ចៀសវាង​ប្រើ ជាពិសេស​គឺ​ស្បែក​ដែល​បានមកពី សត្វ​ស្លាប ។ អ្នក​គួរ​ជ្រើស​ប្រើ​កាបូប​លុយ​ប្រភេទ​ក្រណាត់ ដែល​ស្អាតៗ​វិញ ដើម្បី​ជួយ​បន្ថែម​លាភ​សំណាង​​ឱ្យ​​មាស ប្រាក់​ហូរ​ចូល​បាន​យ៉ាង​ស្រួល ។​
អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍​
​អ្នក​អាច​ប្រើ​កាបូប​លុយ​បាន​ច្រើន​ពណ៌ ហើយ​ពណ៌​ដែល​ល្អ​បំផុត គឺ​ពណ៌​ក្រហម និង​ពណ៌​ទឹកក្រូច ដែល​ជួយ​បង្កើន លាភ​សំណាង​ផ្នែក​លុយកាក់ ។ ចំពោះ​លក្ខណៈ​កាបូប អ្នក​គួរ​ជ្រើសរើស​ប្រភេទ​ទំហំ​ល្មម ដែល​មិនតូច​ពេក មិនធំ ពេក ដើម្បី​រក្សាទុក​នូវ​ចំណូល​ឱ្យបាន​គង់ និង​ហាម​ប្រើ​កាបូប​ដែលមាន​ពណ៌​ខ្មៅ ព្រោះ​វា​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា កើតឡើង​ច្រើនជាង​ធម្មតា ។​
អ្នក​កើត​ថ្ងៃ​សុក្រ​
​មិនគួរ​ប្រើ​ពណ៌​ដែល​ស្រអាប់​នោះទេ ព្រោះ​វា​ធ្វើឱ្យ​លុយកាក់​ជូ​ប​បញ្ហា​មិន​អាចឱ្យ​អ្នក​ប្រមូល​លុយ​ទុក​នៅ ខ្លួន​បាន ។ មធ្យោបាយ​មួយទៀត គឺ​ជ្រើសរើស​ពណ៌​ដែល​ភ្លឺ ប៉ុន្តែ​កុំឱ្យ​ស្រស់​ពេក​រហូតដល់​មើលទៅ​ចាំ​ចែង ព្រោះ​វា​មិនបាន ជួយ​ឱ្យ​អ្នកមាន​សំណាង ឬ​ហេង​នោះទេ ។ ចំពោះ​ពណ៌​ដែល​សម​សម្រាប់​អ្នក​ជាងគេ គឺ​ពណ៌​ផ្ទៃមេឃ និង​ពណ៌​ស៊ី​ជម្ពូ ។​
អ្នក​កើត​ថ្ងៃ​សៅរ៍​
​អ្នក​គួរ​ថែទាំ​កាបូប​ឱ្យ​មើលទៅ​ថ្មី​និង​ស្រស់ស្អាត​ជានិច្ច ព្រោះ​វា​អាច​ទាក់ទាញ​ស្រូប​យកលុយ​ចូលក្នុង​កាបូប​របស់ អ្នក​បាន ។ នៅពេលដែល​កាបូប​លុយ​របស់​អ្នក​មើលទៅ​រាង​ចាស់​បន្តិច អ្នក​គួរ​ផ្លាស់ប្តូរ​ថ្មី​ភ្លាមៗ ហើយ​ប្រសិនបើ អ្នក​ជ្រើស​រើសយក​ពណ៌​ផ្ទៃមេឃ និង​ស្វាយ គឺជា​ការល្អ​បំផុត ព្រោះ​ពណ៌​ទាំងពីរ​នេះ ជា​ពណ៌​ដែល​សម​នឹង​អ្នក បំផុត​។ ចំពោះ​ពណ៌​ដែល​អ្នក​មិនគួរ​ប្រើ គឺ​ពណ៌​បៃតង និង​ពណ៌​ត្នោត ។​
អ្នក​កើត​ថ្ងៃអាទិត្យ​
​កាបូប​លុយ​ដែល​សមស្រប​សម្រាប់​អ្នក គឺ​ពណ៌​ដែល​ភ្លឺ​ថ្លា តែ​លើកលែង​ពណ៌​ផ្ទៃមេឃ ដែល​អ្នក​មិនគួរ​ប្រើ ។ ចំណែកឯ​ពណ៌​ងងឹត ឬ​ពណ៌​ស្រអាប់ ដូចជា​ពណ៌​ខ្មៅ​នឹងធ្វើ​ឱ្យ​អ្នក​បាត់​លាភ​សំណាង​អស់ ។ ប្រសិនបើ​អ្នក​អាច​ប្រើ កាបូប​ដែល​ធ្វើ​ពី​ស្បែក​សត្វ​សមុទ្រ គឺជា​ការប្រសើរ ព្រោះ​វា​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​ឱ្យ​មាសប្រាក់​ហូរ​ចូល កាបូប​បាន​ច្រើន ៕

សូមថ្លែងអំណរគុណដល់ម្ចាស់អត្ថបទ ដែលតែងតែ បានផ្ញើអត្ថបទថ្មីៗមកកាន់វេបសាយយើងខ្ញុំ។

សូមអរគុណចំពោះការចែករំលែកចំណេះដឹងរបស់អ្នកជូនដល់មហាជន។

កែសម្រួលដោយ MorningHR.com

ប្រសិនបើលោកអ្នកមានអត្ថបទថ្មីៗល្អៗទាក់ទងនឹងវិស័យការងារសូមអញ្ជើញផ្ញើអត្ថបទទាំងនោះទៅកាន់អ៊ីម៉ែល morninghr1@gmail.com