+(855)92 64 01 62 jobs@morninghr.com

តើ​បុគ្គល​ជោគជ័យ​​ ​ធ្វើ​អ្វី​​នៅ​​សល់​ ១០​នាទី​​មុន​ចេញ​ពី​ក្រុមហ៊ុន​​ទៅ​​ផ្ទះ?

តើ​បុគ្គល​ជោគជ័យ​​ ​ធ្វើ​អ្វី​​នៅ​​សល់​ ១០​នាទី​​មុន​ចេញ​ពី​ក្រុមហ៊ុន​​ទៅ​​ផ្ទះ?


 

​​​​​នៅ​​មុន​ពេល​ចេញ​ពី​ក្រុមហ៊ុន​ទៅ​ផ្ទះ​​ប្រហែល​ ១០​នាទី​ ​លោក​អ្នក​ប្រហែល​ជា​មាន​ទម្លាប់​ធ្វើ​អ្វី​ម្យ៉ាង​​​​​​​​​អាច​ថា​ទម្លាប់​ នោះ​​ល្អ​ ឬ​មិន​ល្អ​ក៏​​​មិន​ដឹង​។ ​ ​ចុះ​បុគ្គល​ជោគជ័យ​វិញ ​​​​មាន​ទម្លាប់​ធ្វើ​អ្វី​ដែរ​មុន​ពេល​ចេញ​ទៅ​ផ្ទះ​ ១០​នាទី?

 

​១) ​​​កត់ត្រា​កិច្ចការ​ដែល​សម្រេច​បាន៖ ​បុគ្គល​​ជោគជ័យ​ច្បាស់​ជា​ពិនិត្យ​មើល​​​គោលដៅ​​របស់​ខ្លួន​ថា​​​​ធ្វើ​ អ្វី​សម្រេច​បាន​ខ្លះ​នៅ​ក្នុង​បញ្ជី​ការងារ​របស់​ពួក​គេ។ នេះ​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​បុគ្គល​ជោគជ័យ​ដើម្បី​វាយ​តម្លៃ​ពី​​ភាព ​ចម្រើន​ទៅ​មុខ​នៃ​កិច្ចការ​ដែល​ខ្លួន​​បាន​ និង​កំពុង​ធ្វើ។

 

២) រៀប​ចំ​តុ​ និង​កុំព្យូទ័រ៖ ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​រឿង​អី​ថា​ តុ​ ឯកសារ​ និង​កុំព្យូទ័រ​​​មិន​រញ៉េរញ៉ៃ? ដូច្នេះ​ជា​ទម្លាប់​បុគ្គល​ជោគជ័យ​តែង​តែ​​រៀប​ចំ​ឯកសារ​ផ្សេង​ៗ​ ​​សម្អាត​តុ​ និង​កុំព្យូទ័រ ​​មុន​ពេល​​​ចេញ​​ទៅ​ផ្ទះ។ ធ្វើ​ដូច្នេះ ​​​គេ​អាច​ដឹង​ថា ​ឯកសារ​សំខាន់​ៗ​បំផុត​ទុក​កន្លែង​​ណា សំខាន់​បន្ទាប់​បន្សំ​ទុក​កន្លែង​ណា​ ​និងងាយ​ស្រួល​យក។ ធ្វើ​បែប​នេះ​គឺ​បង្ហាញ​ពី​សណ្ដាប់​ធ្នាប់​​នាំ​ឱ្យ​ចំណេញ​​ដល់​ការ​ធ្វើ​ កិច្ចការ​ងារ។

 

​៣) ​អង្គុយ​គិត​ត្រួស​ៗ​ពី​ការងារ​​​បំពេញ​បាន​ក្នុង​​ថ្ងៃ​នេះ៖ បុគ្គល​ជោគជ័យ​មិន​ត្រឹម​តែ​​កត់​ត្រា​ការងារ​ដែល​សម្រេច​បាន​នោះ​ទេ​ ប៉ុន្តែ​គេ​ថែម​ទាំង​​អង្គុយ​គិត​ និង​ស្រមៃ​ពី​ការងារ​មួយ​ចំនួន​ ជា​ពិសេស​កិច្ចការ​សំខាន់​ៗ​​ថា​ហេតុ​អ្វី​បាន​ជា​វា​បរាជ័យ​ ឬ​ហេតុ​អ្វី​បាន​ជា​ជោគជ័យ។ ​​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​មេរៀន​ដែល​កើត​​មាន​ក្នុង​កិច្ចការ​​ប្រចាំ​ ថ្ងៃ។

 

​៤) កំណត់​គោល​ដៅ​​សម្រាប់​ថ្ងៃ​ស្អែក៖ ​គេ​មិន​ភ្លេច​ទេ​​តើ​ថា​ស្អែក​គួរ​អ្វី​បន្ត។ ​​គេ​នឹង​សរសេរ​ដាក់​ក្រដាស​តូច​បិទ​នឹង​ជញ្ជាំង​​ឬ​នៅ​លើ​ពី​កិច្ចការ​ដែល​ ត្រូវ​បំពេញ​ ឬ​ត្រូវ​​បង្ហើយ​នៅ​ថ្ងៃ​ស្អែក។ ​ធ្វើ​បែប​នេះ​គឺ​ចៀសវាង​ភ្លេច​ និង​ធ្វើ​កិច្ចការ​តាម​ផែនការ​ដែល​បាន​កំណត់។

 

​៥) ​​​​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ៖ ​​មិន​មែន​ជិត​ចេញ​​ទៅ​ផ្ទះ​​​ ​ធ្វើ​ការ​ឱ្យ​រួច​តែ​ពី​ដៃ​នោះ​ទេ។ នេះ​ជា​ប្រការ​មិន​ល្អ​បំផុត។ បុគ្គល​ជោគជ័យ​គឺ​​ផ្ដោត​ការងារ​ជា​និច្ច​ ទោះ​បី​ជា​ជិត​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ​ក៏​ដោយ។

 

​៦) ​​មិន​ភ្លេច​ពាក្យ​ថា​ “Goodbye”​ ​ដោយ​ស្នាម​ញញឹម​ ​​បុគ្គល​ជោគជ័យ​​ភាគ​ច្រើន​និយាយ​ពាក្យ​ថា​ ​”​លា​ហើយ” ​ឬ​ ​”Goodbye” ​​ទៅ​កាន់​អ្នក​រាល់​គ្នា​​មុន​ចេញ​ពី​ការិយាល័យ​ទៅ​ផ្ទះ៕​

Sources by:thebnews