+(855)92 64 01 62 jobs@morninghr.com

បើ​មិន​​ច្បាស់​លើ​ចំណុច​ទាំងនេះ​ទេ​ ​កុំ​ទាន់​រកស៊ី​ជាមួយ​គ្នា​​ឲ្យ​សោះ​ ​

បើ​មិន​​ច្បាស់​លើ​ចំណុច​ទាំងនេះ​ទេ​ ​កុំ​ទាន់​រកស៊ី​ជាមួយ​គ្នា​​ឲ្យ​សោះ​ ​


 

ចែករំលែកតាមរយៈ ៖ www.morninghr.com

 

ការ​ផ្តើម​អាជីវកម្ម​ ​គឺ​ពិត​ជា​រឿង​សំខាន់​ដែល​សហគ្រិន​គ្រប់រូប​ត្រូវ​តែ​យកចិត្តទុកដាក់​បំផុត ​​ ​បើ​ទោះ​បី​ជា​មាន​បទពិសោធន៍​ច្រើន​ក្តី​​​ ​ជាពិសេស​ការ​បើក​អាជីវកម្ម​ដែល​មាន​​ដៃគូ​សហការ​ច្រើន​។ ​បើ​កាលណា​អ្នក​មិន​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ​ ​បញ្ហា​ជាច្រើន​នឹង​កើតឡើង​ព្រោះ​ថា​​ ​មនុស្ស​កាន់តែ​ច្រើន​គឺ​មាន​ការ​ខ្វែងគំនិត​គ្នា​ក៏​កាន់​តែ​ច្រើន​ដែរ​​ ​ហើយ​ស្រួលមិនស្រួល​អាជីវកម្ម​នោះ​អាច​នឹង​ដួល​ទៅ​វិញ​យ៉ាង​រហ័ស​បំផុត​។

 

​​​​​​​​​ដូច្នេះ​ហើយ​ ​មុន​ពេល​សម្រេច​រកស៊ី​ជា​លក្ខណៈ​ហ៊ុន​គ្នា​នោះ​ ​គឺ​ត្រូវ​តែ​ពិនិត្យ​ឲ្យ​ច្បាស់​លើ​ចំណុច​សំខាន់ៗ​ខាងក្រោម៖​

១) ​អត្តចរិត​​​ ​និង​​ ​គោលដៅ​​រួម​ ​ឬ ប្រហាក់ប្រហែល​គ្នា​៖​

​ជាទូទៅ​ ​ការ​ធ្វើ​ការងារ​ជា​ក្រុម​គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ ​គំនិត​ដូច​​ ​ប្រហាក់ប្រហែល​គ្នា​ច្រើន​ទើប​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ល្អ​​ ​ឬ​អាច​និយាយ​ថា​​មាន​​គោលដៅ​រួម​​ ​ព្រោះ​បើ​មិន​ដូច្នោះ​ទេ​ ​នឹង​មាន​ភាព រកាំរកូស​កើតឡើង​។ ​ដូចគ្នា​នេះ​ដែរ​​ ​សម្រាប់​ការ​បើក​អាជីវកម្ម​វិញ​​ ​ក៏​ទាមទារ​ឲ្យ​ដៃគូ​សហការ​ទាំង​អស់​​ ​មាន​​លក្ខណៈ រួម​ភាគច្រើន​ដែរ។ ​ដូច្នេះ​ហើយ​ ​មុន​នឹង​អ្នក​សម្រេច​ចិត្ត​​សហការ​ជាមួយ​នឹង​​អ្នកដទៃ​ដើម្បី​រកស៊ី​នោះ​ ​គឺ​ត្រូវ​សង្កេត​ថា ​ពួកគេ​ពិត​​ជា​មាន​អត្តចរិត​ ​និង ​គំនិត​មិន​​ខុស​គ្នា​ស្រឡះ​ពេក​។

 

២) ​ភាព​ស្មោះត្រង់៖

​ភាព​ស្មោះត្រង់​​ ​គឺ​ជា​ចំណុច​ស្នូល​មួយ​នៃ​​ការ​រកស៊ី​ជា​ក្រុម​​ ​ព្រោះ​បើ​មាន​នរណា​ម្នាក់​ក្បត់​នោះ​​​ ​ប្រាកដ​ជា​ធ្វើ​ឲ្យ​អាជីវកម្ម​ទាំង​មូល​ត្រូវ​ដួលបះជើង​មិន​ខាន​។​ ​​ដូច្នេះ​អ្នក​ត្រូវ​តែ​ព្យាយាម​សង្កេត​មើល​ថា ​​មនុស្ស​ដែល​អ្នក​ចង់​សហការ​ជាមួយ​នោះ​ ​​គឺ​ជា​មនុស្ស​ប្រភេទ​ណា​​ ​​ហើយ​អាច​ទុកចិត្ត​បាន​ឬ​ទេ​​ ​ដើម្បី​ប្រាកដ​ថា​​ ​អ្នក​នឹង​មិន​ខកបំណង​នៅ​ពេល​ដំណើរការ​អាជីវកម្ម​។

៣) ​ជំនាញ​ ​និង បទពិសោធន៍​៖



​សម្រាប់​អាជីវកម្ម​លក្ខណៈ​តូចតាច​ ​អ្នក​មិន​ត្រូវ​មើល​តែ​ទុន​ដែល​ដៃគូ​របស់​អ្នក​មាន​នោះ​ទេ​ ​ពោល​គឺ​ត្រូវ​តែ​មើល​ឲ្យ​ឃើញ​ច្បាស់​ថា ​ពួកគេ​មាន​ជំនាញ​ ​និង​​ ​បទពិសោធន៍​គ្រប់គ្រាន់​ដែល​អាច​ធានា​អំពី​ដំណើរការ​អាជីវកម្ម​ទៅ​យ៉ាង​រលូន ​។ ​នៅពេល​ដែល​អ្នក​រើស​យក​​ ​ដៃគូ​ដែល​មាន​​លុយ​តែ​ម្យ៉ាង​តែ​គ្មាន​ជំនាញ​នោះ​ ​​នឹង​ត្រូវ​ចំណាយ​លុយ​ដើម្បី​ជួល​បុគ្គលិក​ដើម្បី​មក​ធ្វើ​ការ​ ​ដែល​អាច​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​​​ ​ព្រោះ​​អាជីវកម្ម​ទាំង​អស់​ ​ជាពិសេស​អាជីវកម្ម​ដែល​មាន​លក្ខណៈ​តូចតាច​ ​គឺ​មិន​ត្រូវ​ចំណាយ​ច្រើន​ពេក​នោះ​ទេ​ ​មានន័យ​ថា ​បើ​​ដៃគូ​របស់​អ្នក​ទាំង​អស់​សុទ្ធតែ​អាច​ធ្វើការងារ​នោះ​បាន​​ ​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​។​

 

៤) ​​កិច្ចសន្យា​​​ច្បាស់៖

​ដូច​ដែល​បាន​ដឹង​ហើយ​ថា ​​ការ​រកស៊ី​ជា​ក្រុម​គឺ​ជៀស​មិន​ផុត​ពី​ការ​មាន​គំនិត​ខ្វែង​គ្នា​ ​ហើយ​ក៏​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​អាច​នឹង​កើត​ឡើង​។ ដើម្បី​បញ្ចៀស​បញ្ហា​ ​ក្នុង​ពេល​ដំណើរការ​នៃ​​អាជីវកម្ម​នោះ​ ​​អ្នក​ត្រូវ​ប្រាកដ​ថា​ ​ភាគី​ទាំងអស់​បាន​ធ្វើ​កិច្ចសន្យា​មួយ​យ៉ាង​ច្បាស់លាស់​បំផុត​ ​ដើម្បី​ធានា​ថា​​គ្មាន​នរណា​ម្នាក់​ធ្វើ​ខុស​នឹង​អ្វី​ដែល​បាន​ជជែក​គ្នា​ ​និង​ ​ព្រមព្រៀង​គ្នា​កន្លងមក​។​ ​​ដូច្នេះ​ហើយ​ ​បើ​ទោះបីជា​​អ្នក​និង​ដៃគូ​ ​ស្គាល់​គ្នា​យ៉ាង​ច្បាស់​ ​និង​​ទុកចិត្ត​គ្នា​ខ្លាំង​ក្តី​ ​ប៉ុន្តែ​ត្រូវ​ពឹង​លើ​កិច្ចសន្យា​ ​​គឺ​មិន​មែន​លើ​ឆន្ទៈ​បុគ្គល​ឡើយ​៕

ប្រ​ភព៖​​ www.entrepreneur.com and bizkhmer