+(855)92 64 01 62 jobs@morninghr.com

ពាក្យសម្តី៥​ឃ្លារ​ ដែលអ្នក​មិន​គួរ​និយាយតបទៅកាន់ចៅហ្វាយ

ពាក្យសម្តី៥​ឃ្លារ​ ដែលអ្នក​មិន​គួរ​និយាយតបទៅកាន់ចៅហ្វាយ


១. «នេះមិនមែន​ជាការងារ​របស់ខ្ញុំទេ»

ប្រសិនបើ​អ្នកគ្រប់គ្រង​របស់អ្នក​ផ្តល់​កិច្ចការថ្មី​ឲ្យអ្នក​ធ្វើ ដូច្នេះ​អ្នកត្រូវ​យកចិត្តទុកដាក់​ធ្វើវាដោយ​ប្រុងប្រយ័ត្ន។ គាត់ប្រាកដជា​បានដឹង​ពីកម្រិត​សមត្ថភាព​របស់អ្នក និង​ដឹងថា អ្នក​អាច​ធ្វើសម្រេច​កិច្ចការ​បាន​ច្រើន។ ដូច្នេះ ចាត់ទុក​កិច្ចការ​ថ្មីជា​ការប្រកួត​ប្រជែង​មួយ និង​បង្ហាញឲ្យ​ឃើញ​នូវតម្លៃ​របស់អ្នក។ ជា​ការ​ពិត​ណាស់ អ្នកអាច​សម្រេច​កិច្ចការ​បាន​យ៉ាងមាន​ប្រសិទ្ធិភាព​ច្រើន​ជាង​ការ​រំពឹងទុក និង​ទទួល​បាន​ការសរសើរ។

 

២. «អ្នកធ្វើបែបនេះ​មិន​ត្រឹមត្រូវទេ»

ត្រូវចាំថា ថៅកែជា​តែងតែ​ត្រូវជានិច្ច។ ប្រសិនបើអ្នក​ជឿ យល់ល្អ​ត្រូវ​អនុវត្ត​គោលការណ៏​នេះ ប្រសិនបើ​អ្នកចង់​មាន​ការងារ​ដែល​ល្អ។ អ្នកមិន​ត្រូវបោះបង់​រាល់​ពាក្យសម្តី​របស់​គាត់ ប៉ុន្តែអ្នកគួរចាប់អារម្មណ៏​នឹងគំនិត​ថៅកែ​របស់អ្នក។

 

៣. «គាត់​ក៏ធ្វើបែបនេះដែរ»

ប្រសិនបើថៅកែ​ស្តីបន្ទោស​ឲ្យអ្នក អ្នកគួរតែ​ទទួលយក​នូវការ​ពិត។ បើទោះបីជាមិត្តរួម​ការងារ​មានកំហុស​នេះ​ដូចគ្នា នេះ​បញ្ជាក់ពី​ភាពខ្សោយ​របស់​អ្នកទាំងពីរ។ ទទួល​ស្គាល់​កំហុស​របស់​អ្នក ហើយ​និយាយ​ថា អ្នក​នឹងធ្វើវា​ឲ្យបានល្អ​នៅ​ពេលក្រោយ។

 

៤. «ខ្ញុំភ្លេចធ្វើវា»

ការចាំទទួលការ​លើកលែងទោស​អាចជា​រឿង​មហន្តរាយ​ចំពោះការងារ​របស់អ្នក។ មាន​ហេតុផល​ដូចជា៖ «អ៊ីនធឺណែត​យឺតពេក» ឬ «ញុំភ្លេចធ្វើវា» , រួច​សុំទោស កុំធ្វើឲ្យ​ការងារ​ត្រូវ​បរាជ័យ។ ប្រសិនបើអ្នក​មិនអាច​បញ្ចប់ការងារ​បានទាន់​ពេលទេ គួរ​ប្រាប់ដល់​អ្នកគ្រប់គ្រង ដើម្បី​ពន្យាពេល​ទុក​ជាមុន ដូច្នេះ​គាត់អាច​នឹងរៀប​ចំគម្រោង B រួច​ជាស្រេច។

 

៥. «ជួយផ្ញើសាររំលឹកខ្ញុំ​ផង»

គួរតែ​ចាំថា នេះជា​ទំនួលខុស​ត្រូវរបស់​អ្នកគួរតែ​សរសេរ​ចូលទៅ​ក្នុង​ប្រតិទិន និង​រំលឹក​វាដោយខ្លួនឯង ដូច្នេះអ្នកមិនគួរ​ពឹង​លើ​អ្នកគ្រប់គ្រងរបស់ខ្លួន​ឲ្យ​ជួយរំលឹក​នឹង​វិញ​ នោះទេ៕

 

ប្រភពៈ គេហទំព័រ មង្គលការ